ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោកមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់ផែនការការពារចំណុចខ្ពស់ ស្តីពីការបែងចែកភារកិច្ចរបស់គណៈបញ្ជាការឯកភាព ក្នុងការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើទី៣២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ព្រមជាមួយនោះយើងក៏បានពិនិត្យបញ្ជីស្ថិតិបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាក់ស្តែងតាមភូមិនីមួយៗ (ប្រភេទ ក្រ១ និងក្រ២ ) ដើម្បីរៀបចំកម្លាំងចុះជួយឧបត្ថម្ភអង្ករ ថវិកា ថែទាំការពារសុខភាពមនុស្សចាស់ និងដោះស្រាយសំណូមពរចាំបាច់នានាផងដែរ។